DOI CHAANG
[ហេតុអ្វីដយឆាងកាហ្វេគីជាកាហ្វេមួយដែលមានគុណភាពពិសេសប្លែកគេ?]
ដយឆាងគឺជាក្រុមហ៊ុនឯកទេសកាហ្វេគុណភាពខ្ពស់ ដែលមានប្រភពដាំដុះកាហ្វេ និងសង្វាក់ផលិតកម្មច្បាស់លាស់ ពីតំបន់ភ្នំដយឆាង ខេត្តឈៀងរ៉ាយ ប្រទេសថៃ។ ទីតាំងដាំដុះកាហ្វេមានកំពស់ ១០០០-១៧០០ម៉ែត្រពីណេវ៉ូទឹកសមុទ្រ ដែលមានស្ថានភាពដី និងអាកាសធាតុត្រជាក់ជាប់ជានិច្ច គឺជាកត្តាអំណោយផលដល់ការដាំដុះកាហ្វេពូជអារ៉ាប៊ីការបស់ដយឆាង។ ការដាំដុះបែបធម្មជាតិ និងការប្រមូលផលកាហ្វេ ដោយកសិករបេះកាហ្វេស្រស់ដែលទុំនៅដើមដោយដៃម្តងមួយគ្រាប់ៗដោយបេះយកតែផ្លែកាហ្វេដែលទុំល្អប៉ុណ្ណោះ រួមផ្សំនិងសង្វាក់ផលិតកម្មទំនើបស្របតាមស្តង់ដារអន្តរជាតិបានធ្វើអោយកាហ្វេដយឆាងក្លាយជាកាហ្វេដែលមានគុណភាពខ្ពស់មានរសជាតិជាពិសេសរបស់ខ្លួនដែលខុសប្លែកពីកាហ្វេដទៃ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយបានក្លាយជាសមាជិកសមាគមកាហ្វេពិសេសពីអាមេរិក និងអឺរ៉ុប និងទទួលបានវិញ្ញាបនបត្រពីស្ថាប័នត្រួតពិនិត្យគុណភាពកាហ្វេលំដាប់ថ្នាក់ពិភពលោកដូចជា Fairtrade, EU Organic, USDA Organic, GI, EU Geographical Indication ជាដើម។
បច្ចុប្បន្ននេះដយឆាងកាហ្វេមានវត្តមាននៅក្នុងប្រទេសមួយចំនួនដូចជា សិង្ហបុរី ចិន កូរ៉េខាងត្បូង ម៉ាឡេស៊ី ឡាវ ភូមា អ៊ឺរ៉ុប កាណាដា អង់គ្លេស សរុបជាង ៣០០សាខា និងមាន7សាខានៅក្នុងប្រទេសកម្ពុជា៖
សាខាសុធារស: មហាវិថីសម្តេចសុធារស (ក្បែរផ្សារទំនើបអ៊ីអនម៉ល១) 0965510888
សាខាទួលគោក337: ផ្លូវ337 (ក្បែរផ្សារទំនើបបាយ័ន) 0965510777
សាខាបឹងកេងកង: #២៨, ផ្លូវលេខ៣១០, សង្កាត់បឹងកេងកងទី១ 0965510666
សាខាទួលគោក289: ផ្លូវ២៨៩ ស/កបឹងកក់១ (ក្បែរសាលាបឋមសិក្សាទួលគោក) 0965510444
សាខាកាល់ម៉ែត: #៩៣, មហាវិថីព្រះមុនីវង្ស (ទល់មុខមន្ទីរពេទ្យកាល់ម៉ែត) 0965510333
សាខាបឹងស្នោរ: ក្នុងផ្សារ The Park Mall 0965510880
សាខាឆ្នេរអូរឈើទាល (ខេត្តព្រះសីហនុ): 0965510882